(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនចំនួន៣ទៀត ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។

ក្រុមហ៊ុនទាំង៣នោះ រួមមាន៖
១-ក្រុមហ៊ុនអឺនស្ទ៍ អ៊ែន យ៉ាំង (ខេមបូឌា) (Ernst & Young (Cambodia) Ltd.)
២-ក្រុមហ៊ុន អេស អិម គ្លូប៊ល អឹខោនធីង & ខនសាល់ធីង (SM Global Accounting & Consulting Co., Ltd.)
៣-ក្រុមហ៊ុន ថៃ អេន ឡោ មេនេចម៉ិន ខនសាល់ធេន ឯ.ក (Thai and Lo r Management Consultant Co., Ltd.)

និយ័តករបរធនបាលកិច្ចបានបញ្ជាក់ថា បរធនបាល បរធនបាលទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដែលមានឈ្មោះខាងលើ៕