(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ បានចូលរួមជាមួយលោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបណ្ដុះបណ្ដាលស្តីពីយន្តការបរធនបាលកិច្ចនៅកម្ពុជាសម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារទទួលបានការអនុញ្ញាតពី ន.ប.ធ. ធ្វើជាប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច។

កម្មវិធីបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុបចំនួន ៣៥០នាក់ ក្នុងនោះចូលរួមដោយផ្ទាល់ចំនួន ៥២រូប មកពីទីស្នាក់ការកណ្តាលនិងបណ្តាសាខានៅរាជធានីភ្នំពេញ និងតាមរយៈអនឡាញចំនួន ២៩៨នាក់ មកពីសាខានៅតាមបណ្តាខេត្តរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី៕