(ភ្នំពេញ)៖ នៅក្នុងដំណើរការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និយាយជារួម និងការកែទម្រង់ផ្ទៃក្នុងតុលាការ និយាយដោយឡែក រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការណ៍ចំនួន២ គឺការពន្លឿនរឿងក្ដីឲ្យបានលឿន និងការដោះស្រាយភាពមិនប្រក្រតី នៅក្នុងសំណុំរឿង។ នេះបើតាមការបញ្ជាក់ពីលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានថ្លែងនៅក្នុងកិច្ចពិភាក្សាររបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

យ៉ាងមិញបើតាមលោក ជិន ម៉ាលីន បច្ចុប្បន្នមិនមានរឿងក្ដីកកស្ទះទៀតទេ ប៉ុន្តែក្រសួងកំពុងប្រឹងប្រែងពិនិត្យភាពមិនប្រក្រតីផ្សេងៗពាក់ព័ន្ធនឹងសុំណុំរឿង ដែលពលរដ្ឋបានដាក់មកដើម្បីស្វែងរកការដោះស្រាយលម្អិត ឬឡើងវិញជាដើម។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចសម្ភាសដូចតទៅ៖