(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា នៅក្នុងដំណើរការនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅក្នុងនីតិកាលទី៧នេះ សម្រាប់ការធ្វើកំណែទម្រង់ក្នុងប្រព័ន្ធតុលាការ មានសំណុំរឿងចំនួន៣ប្រភេទ ត្រូវបានចាត់ទុកជាសុំណុំរឿងអាទិភាព។

សំណុំរឿងទាំង៣ប្រភេទនេះរួមមាន៖ សុំណុំរឿងគ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និង អត្រានុកូលដ្ឋាន។ ការបញ្ជាក់របស់លោក ជិន ម៉ាលីន បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងសសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចសម្ភាសដូចតទៅ៖