(ភ្នំពេញ)៖ ក្រុមហ៊ុនHuawei បានរៀបចំឲ្យមានការប្រកួតបាល់ទាត់ ពិសេសមួយ រវាងអ្នកគាំទ្រស្មាតហ្វូន Huawei គ្រប់ស៊េរី ជាមួយរូបតំណាងកីឡាករ បាល់ទាត់ ដ៏ល្បីរបស់ពិភពលោកគឺ Lionel Messi។
កម្មវិធីប្រកួតបាល់ទាត់ លក្ខណៈមិត្តភាពរវាងអ្នកគាំទ្រ ស្មាតហ្វូន Huawei ធ្វើឡើងកណ្តាលតារាងបាល់ទាត់ RAMAR FOOTBALL CLUB ខណ្ឌទួលគោក ដែលមានវត្តមានតារាបង្ហាញម៉ូដល្បី ប្រចាំកម្ពុជា ជាមួយនឹងអ្នកចូលរួម ប្រកួតប្រមាណជាង១០០នាក់ និងអ្នកគាំទ្ររាប់រយនាក់ថែមទៀត ផងកាលពីចុងខែសីហាកន្លែងទៅ។
វិញ្ញាសានៃការប្រកួតនេះ គឺតម្រូវឲ្យអ្នកគាំទ្រទាំងអស់ ទាត់បាល់បញ្ចូលទីម្តងម្នាក់ៗ ជាមួយនឹងការទាត់បាល់របៀបទឹក រលកជុំវិញផ្ទំាងរូបថតបញ្ឈរ របស់កីឡាករបាល់ទាត់ដ៏ល្បីប្រចាំពិភពលោកគឺ Lionel Messi។ អ្នកដែលទទួលបានពិន្ទុតិចជាងគេ នឹងត្រូវជម្រុះចេញពីកម្មវិធីប្រកួត សម្រាប់អ្នកឈ្នះក្នុងវិញ្ញាសារទីមួយ និងអាចបន្តទៅវិញ្ញាសារទីពីរ គឺការត្រេះបាល់ ជម្រាញ់យកតែ ២០នាក់ចុងក្រោយ ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ។ អ្នកទទួលបានជ័យជំនៈចុងក្រោយ ១០នាក់ នឹងទទួលបានកាដូពិសេស Power Bank ពីក្រុមហ៊ុន Huawei ម្នាក់មួយៗ។
ស្នូរទះដៃ និងសំឡេងហ៊ោកញ្ជ្រៀវ តាំងពីចំណាប់ផ្តើមម៉ោង ៤រសៀល រហូតដល់វគ្គបញ្ចប់នៅម៉ោង៧ល្ងាច បានផ្ដល់កម្លាំងចិត្ត បានញ៉ាំងឲ្យព្រឹត្តិការណ៍ទាំងមូល ដំណើរការប្រកបទៅដោយភាព រំភើបរីករាយ ដែលត្រូវបានឆ្លុះតាមរយៈសំណើចក្អាកក្អាយលាន់កងរំពងពេញ ទីលានបាល់ទាត់ក្លឹបរ៉ាម៉ា ជាពិសេសគឺរឹតបន្តឹងចំណងមិត្តភាព រវាងអ្នកគាំទ្រ ស្មាតហ្វូន Huawei។
លោក គង់ ដារ៉ា អ្នកគាំទ្រស្មាតហ្វូន Huawei ហើយក៏ជាកីឡាករ ចូលរួមប្រកួតក្នុងកម្មវិធីនេះ បាននិយាយថា «ខ្ញុំស្រលាញ់ ចូលចិត្តកីឡាបាល់ទាត់តាំងពីក្មេង ជាពិសេស លោកLionel Messi គឺជានិម្មិតរូបដ៏អស្ចារ្យបំផុត នៅក្នុងដួងចិត្តខ្ញុំ។ ខ្ញុំពិតជាមាន ភ្ញាក់ផ្អើល និងសប្បាយរីករាយមែនទែន ពេលបានឃើញផ្ទាំងរូបលោក Lionel Messi នៅពាសពេញតារាងបាល់ទាត់ សង្ឃឹមថាក្រុមហ៊ុន Huawei នឹងរៀបចំកម្មវិធីប្រកួតបាល់ទាត់នេះ ជាបន្តបន្ទាប់ទៀត ជាពិសេសអញ្ជើញវត្តមាន លោក Lionel Messi»។
ទន្ទឹមនឹងនេះដែរ លោក Jason នាយកនៃក្រុមហ៊ុន Huawei Mobile Device ប្រចាំកម្ពុជាបានបញ្ជាក់ពីអារម្មណ៍របស់លោកថា «ដោយយល់ថាប្រទេសកម្ពុជាបច្ចុប្បន្ន មានអ្នកចូលចិត្តនិងគាំទ្រកីឡាបាល់ទាត់កាន់តែច្រើនឡើងក្នុងរយៈពេលចុងក្រោយនេះ យើងដឹងហើយថា កីឡាមិនត្រឹមតែនាំមកនូវសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចនាំមកនូវការជួបជុំគ្នា ភាពសប្បាយរីករាយ មិត្តភាព និងភាពស្និទ្ធស្នាលផងដែរ ជាពិសេស យើងចង់ផ្សារភ្ជាប់អ្នកប្រើប្រាស់ស្មាតហ្វូនHuawei ជាមួយនឹងនិម្មិតរូបកីឡាករបាល់ទាត់ ដ៏ល្បីល្បាញរបស់ពិភព និង ឯកអគ្គរាជទូតសុឆន្ទៈស្មាតហ្វូន Huawei គឺ លោក Lionel Messi ហើយនាំគ្នានិយាយថា យើងប្រាកដ ជាអាចធ្វើបាន (Make it possible)»។
សូមបញ្ជាក់ដែរថា កម្មវិធីប្រកួតបាល់ទាត់លើកទី១ របស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន Huawei នាថ្ងៃនោះ ត្រូវបានចូលរួមដោយ កីឡាករអាជីព តារាបង្ហាញម៉ូដ និងប្រិយមិត្តក្រុមហ៊ុនHuawei ដែលនេះ គឺជាការបង្ហាញនូវស្មារតីស្រលាញ់ រាប់អាន និងភាពស្និទ្ធស្នាលរបស់អ្នកគាំទ្រ និងក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន Huawei ។ ក្រុមហ៊ុន Huawei នឹងខិតខំបង្កើតឲ្យមានកម្មវិធីប្លែកៗ និងសប្បាយរីករាយ ថែមទៀត ដើម្បីរឹតចំណងមិត្តភាព និងបង្កើនភាពកាន់តែស្និទ្ធស្នាល រវាងក្រុមហ៊ុន និងប្រិយមិត្តអ្នកគាំទ្រ៕