(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការណ៍ថ្មីមួយរបស់រាជរដ្ឋាពិបាលនីតិកាលទី៧ នៅក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅប្រទេសកម្ពុជា។ លោកបានថ្លែងបញ្ជាក់បែបនេះ នៅក្នុងកម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ខាងលើ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាយន្តការថ្មីមួយចូលទៅជួយសម្រួលដល់ការសម្របសម្រួលក្ដី នៅក្រៅប្រព័ន្ធតុលាការ ប៉ុន្តែមានអំណាចគ្រប់គ្រាន់នៅក្នុងការកំណត់ឲ្យអនុវត្តនូវកិច្ចព្រមព្រៀងទាំងឡាយណា ដែលភាគីជម្លោះបានយល់ព្រមសម្របសម្រួល មិនឲ្យប្រែប្រួលឡើងវិញ។

ជាបន្តសូមទស្សនាកិច្ចសម្ភាសដើមរបស់លោក ជិន ម៉ាលីន ដូចតទៅ៖