Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហជីព កំណត់យកតួលេខ ១៧៩.៦ដុល្លារ សម្រាប់ដាក់បញ្ចូលក្នុងការចរចាប្រាក់ឈ្នួល ត្រីភាគី នៅថ្ងៃ៩កញ្ញា

02-09-2016 15:36

(ភ្នំពេញ)៖ ក្រោយពិភាក្សាផ្ទៃក្នុងលើកចុងក្រោយ រយៈពេល១ព្រឹក នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមសហជីព តំណាងកម្មករកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនៅកម្ពុជា បានឯកភាពសម្រេចយកតួលេខ ១៧៩.៦ដុល្លារ សម្រាប់ដាក់បញ្ចូលក្នុងការចរចា លក្ខណៈត្រីភាគី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមសហជីពខាងលើ បានពីភាក្សាគ្នាយ៉ាងល្អិតល្អន់ និងហ្មត់ចត់ក្រោមការជួយគាំទ្រពីអង្គការ ACILS សហព័ន្ធសហជីពអន្តរជាតិ IndustriALL និងអង្គការ FES ដោយបានឯកភាពគ្នាយកតួលេខ ១៧៩.៦ដុល្លារ សម្រាប់ដាក់ចរចាជាមួយភាគីនិយោជក ដោយផ្អែកលើកត្តាធំៗ២ គឺកត្តាសង្គម និងកត្តាសេដ្ឋកិច្ច។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា តួលេខនេះ មានលក្ខណៈសមស្របទៅនឹងការចំណាយរបស់កម្មករ ដែលបានរកឃើញដោយក្រុមសហជីព​ និងអង្គការអន្តរជាតិ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី០២ ខែកញ្ញានេះ មានក្រុមសហជីពកម្មករ ចំនួន១៧ក្រុម បានបើកកិច្ចប្រជុំពិភាក្សាលើបញ្ហាប្រាក់ឈ្នួល ឆ្នាំ២០១៧ ជាលក្ខណៈផ្ទៃក្នុង នាភោជនីយដ្ឋានទន្លេបាសាក់២ ដើម្បីដាក់ចរចាជាលក្ខណៈត្រីភាគីជាមួយក្រុមនិយោជកបន្ត នាពេលចុងខែកញ្ញា ឆ្នា២០១៦នេះ៕