(ភ្នំពេញ)៖ អនុវត្តតាមបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៧ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅជនបរទេសឈ្មោះ Jacobus Francois ជនជាតិអាហ្វ្រិក មកបំភ្លឺជុំវិញដែលជនបរទេសនេះ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង 0.91mg/L នៅខណ្ឌបឹងកេងកង កាលយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ និងសរសេរសារចោទប្រកាន់មកលើសមត្ថកិច្ចអនុវត្តច្បាប់គ្មានមូលដ្ឋាន ដែលនាំឲ្យមហាជនអ្នកលេងបណ្តាញសង្គមមានការយល់ច្រឡំ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនបរទេសរូបនេះបានសារភាពទទួលកំហុស និងសុំទោសជាសាធារណៈ ជាពិសេសប្រជាជនកម្ពុជា ចំពោះកំហុសខុសឆ្គងអ្វីដែលគាត់បានបង្ហោះក្នុងអាខោនហ្វេសប៊ុកឈ្មោះ Franco du Toit ដោយសារគាត់ស្រវឹង និងខឹងសមត្ថកិច្ចផាកពិន័យចំនួន១លានរៀល ទើបគាត់លួចថតសមត្ថកិច្ចគ្មានការអនុញ្ញាត។ បច្ចុប្បន្នកិច្ចការនេះសមត្ថកិច្ចកំពុងអនុវត្តនីតិវិធី៕