(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៩ករណី ឃាត់ខ្លួនជនសង្ស័យ ៦៨នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៩ករណី ឃាត់ខ្លួន៣៩នាក់
* ករណីប្រើប្រាស់៧ករណី ឃាត់ខ្លួន១៨នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន១១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៦៥៩ករណី ឃាត់ខ្លួន៣៨៩៩នាក់ (ស្រី៣១១នាក់)៕