(ភ្នំពេញ)៖ ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានចែករំលែកថា ក្នុងការធ្វើជំនួញឱ្យរីកចម្រើន គឺការដឹកនាំ និងការចូលរួមចំណែករបស់ថ្នាក់ដឹកនាំពិតជាសំខាន់ណាស់ ដើម្បីធ្វើឱ្យក្រុមហ៊ុនដំណើរការល្អ។
លោកបន្តថា ក្នុងបើកដំណើរការក្រុមហ៊ុនមួយ អ្នកដឹកនាំត្រូវមានការចូលរួមចំណែកយ៉ាងតិច ៧០ភាគរយ មិនអាចតិចក្រោម ៧០ភាគរយបានទេ ព្រោះទាក់ទងការសម្រេចចិត្ត ប្រសិនបើសម្រេចចិត្តខុស នឹងប៉ះពាល់ដំណើរការអាជីវកម្ម។ ក្នុងនោះដែរ អ្នកដឹកនាំត្រូវមានគុណវឌ្ឍិ ដែលមានត្រូវចំណេះជំនាញទាក់ទងនឹងចិត្តសាស្រ្ត ជំនាញធនធានមនុស្ស ដើម្បីធ្វើការ ឬលើកទឹកចិត្តដល់បុគ្គលិកឱ្យខិតខំបំពេញការងារ និងបង្កើនផលិតភាព ក៏ដូចជាការបែងចែកផលប្រយោជន៍ ដើម្បីឱ្យក្រុមហ៊ុនដំណើរការបានល្អ។
ជាមួយគ្នានេះ លោកបានចែករំលែកពីគន្លឹះ ក្នុងបើកការដំណើរការជំនួញដល់យុវជនជំនាន់ថ្មី ត្រូវមានទំនុកចិត្តលើខ្លួនឯង និងត្រូវរៀបចំផែនការយុវសាស្រ្ត ឱ្យបានច្បាស់លាស់ ទាំងផែនការហិរញ្ញវត្ថុ និងទីផ្សារ។
យុវជនជំនាន់ក្រោយ ត្រូវធ្វើការយកបទពិសោធ និងរៀនពីម៉ូឌែលផ្ទាល់ ដើម្បីប្រសិទ្ធភាព និងផលិតផលការ។
ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា ម៉ូឌែលនៃការធ្វើជំនួញមិនសូវខុសគ្នាប៉ុន្មានទេ តែដែលសំខាន់ គឺម្នាក់បុគ្គលិកម្នាក់ៗ ត្រូវរក្សាភាពទៀងត្រង់បាន គោរពច្បាប់ និងបទដ្ឋានគតិយុទ្ធ ហើយត្រូវរក្សាការអភិវឌ្ឍនខ្លួន៕