(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្ដីជូនដំណឹង ស្ដីពីការព្យាករអាកាសធាតុលេីកទី២ សម្រាប់រដូវប្រាំងពីខែមីនា ដល់ដេីមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។
ក្រសួងធនធានទឹក បានបញ្ជាក់ថា នៅរដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពនៅទូទាំងប្រទេស នឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលនឹងធ្វើឱ្យអាកាសធាតុក្ដៅហើយស្ងួត ខណៈបរិមាណទឹកភ្លៀងទាប។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក ដែលមានខ្លឹមសារទាំងស្រុង៖