(កណ្ដាល)៖ បច្ច័យដ៏ថ្លៃថ្លារបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកស្រី ថេង ពុទ្ធិតា ចំនួន៣០លានរៀល ត្រូវបានលោក លន់ សុវណ្ណដា ជាជំនួយការផ្ទាល់ បាននាំយកទៅប្រគេនដោយផ្ទាល់ជូន ព្រះគ្រូអនុគណទាំង៣ក្រុងស្រុក នារសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤។

លោក លន់ សុវណ្ណដា បានឲ្យដឹងថា បច្ច័យដែលប្រគេនដល់ព្រះសង្ឃទាំង៣វត្តរួមមាន៖

*ទី១៖ ព្រះអរិញាណ មាស សំណាង ព្រះអនុគណស្រុកស្អាង និងជាព្រះចៅអធិការវត្តព្រែកអំបិល (បច្ច័យចំនួន១០លានរៀល) ដើម្បីចូលរួមចំណែកការងារសាងសង់ ក្នុងសីមាវត្តព្រែកអំបិល។
*ទី២៖ ព្រះវិសុទ្ធិបញ្ញា ស៊ិន មាប់ ព្រះអនុគណស្រុកកោះធំ និងជាព្រះចៅអធិការវត្តកោះធំ (បច្ច័យចំនួន១០លានរៀល) ដើម្បីចូលរួមចំណែកការងារសាងសង់ ក្នុងសីមាវត្តកោះធំ។
*ទី៣៖ ព្រះគ្រូបញ្ញានុរ័ក្ខមុនី ណេង យ៉ុនយុទ្ធាន ព្រះគ្រូអនុគណក្រុងសំពៅពូន និងជាព្រះចៅអធិការវត្តឧត្តមមានជ័យ (បច្ច័យចំនួន១០លានរៀល) ដើម្បីចូលរួមចំណែកការងារសាងសង់ ក្នុងសីមាវត្តឧត្តមមានជ័យ។

លោកបន្តថា នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោកអភិបាលខេត្ត និងលោកស្រី ដែលតែងតែគិតគូរយកចិត្តដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងខេត្តកណ្ដាល ហើយគ្រប់ៗវត្តសុទ្ធតែធ្លាប់ទទួលបានការឧបត្ថម្ភ និងនៅបន្តឧបត្ថម្ភជាបន្តបន្ទាប់មិនដាច់ឡើយ៕