(ភ្នំពេញ)៖ នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបចំធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីធានាដល់យុត្តិធម៌ និងភាពសុខដុមរមនា នៅក្នុងសង្គម។ ជាមួយនឹងកំណែទម្រង់នេះ រាជរដ្ឋាភិបាល ដែលមានក្រសួងយុត្តិធម៌ ជាសេនាធិការ បានដាក់ចេញនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបានដាក់ចេញយុទ្ធនាការ២បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានៅក្នុងប្រព័ន្ធតុលាការ ដោយក្នុងនោះរួមមាន៖ ការពន្លឿនការដោះស្រាយរឿងក្តី និងដោះស្រាយភាពមិនប្រក្រតីក្នុងសំណុំរឿងក្តីជាដើម។
តើប្រព័ន្ធយុត្តិធម៌កម្ពុជា កំពុងត្រូវបានធ្វើកំណែទម្រង់ និងកែលម្អដូចម្តេចខ្លះ? ហើយរហូតមកដល់ពេលនេះ ការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ មានលទ្ធផលដូចម្តេចខ្លះ? នៅសប្តាហ៍នេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយស្តីពី «ដំណើរការ នៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា» ដោយកិច្ចពិភាក្សានេះ មានការចូលរួមជាវាគ្មិនពី លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
សូមរង់ចាំទស្សនាកិច្ចពិភាក្សា Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច នាថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕