(ម៉ែលប៊ន, អូស្ត្រាលី)៖ មិនខាតឲ្យពេលវេលានោះទេ ទោះត្រូវចំណាយថាមពលលើយន្តអស់ពេលប្រមាណ១០ម៉ោងយ៉ាងណាក្តី គ្រាន់តែដល់ប្រទេសអូស្ត្រាលីភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាប់ផ្តើមការងារភ្លាមផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធាន ក្រុមហ៊ុន FreshStart Energy ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន FreshStart Energy គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fresh Start Australia ដែលធ្វើអាជីវកម្មលើថាមពលកកើតឡើងវិញ ដោយបានចូលរួមចំណែកគិតគូរលើ ការរក្សានូវនិរន្តរភាព និងបរិយាបន្ន សម្រាប់ពេលអនាគត៕