(កំពង់ឆ្នាំង)៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង បានសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការសំណុំរឿងអត្រានុកូលដ្ឋានក្នុងរយៈពេល៣៨ថ្ងៃ នៃថ្ងៃធ្វើការ (គិតចាប់ពីថ្ងៃទី៩ ខែមករា ដល់ថ្ងៃ២៩ ខែកុម្ភៈ ឆ្នាំ២០២៤) នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ។

សាលាដំបូងខេត្តកំពង់ឆ្នាំង មានសំណុំរឿងអត្រានុកូលដ្ឋាន សរុបចំនួន ៥៦៨សំណុំរឿង និងបានចាត់ការដូចខាងក្រោម៖

ទី១៖ សំណុំរឿងមុនយុទ្ធនាការ (មុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤) មានចំនួន ២៩៣សំណុំរឿង ដោយត្រូវបានចាត់ការរួចទាំង ២៩៣សំណុំរឿង។

ទី២៖ ក្នុងអំឡុងពេលយុទ្ធនាការមានសំណុំរឿងអត្រានុកូលដ្ឋានចូលថ្មី ចំនួន២៧៥សំណុំរឿង ហើយត្រូវបានចាត់ការរួចចំនួន ២៥១សំណុំរឿង។

សរុបជារួមក្នុងរយៈពេល ៣៨ថ្ងៃ, សាលាដំបូងខេត្តកំពង់ឆ្នាំង បានចាត់ការសំណុំរឿងអត្រានុកូលដ្ឋាន ចំនួន ៥៤៤សំណុំរឿង។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង សូមបញ្ជាក់ជូនបន្ថែមថា ចំពោះសំណុំរឿងអត្រានុកូលដ្ឋានថ្មីដែលនៅសល់កំពុងចាត់ការចំនួន ២៤សំណុំរឿង, សាលាដំបូងខេត្តកំពង់ឆ្នាំងនឹងខិតខំបន្តចំណាត់ការដោយយកចិត្តទុកដាក់ ពិនិត្យភាពត្រឹមត្រូវនៃឯកសារ ព្រមទាំងភស្តុតាងនានា ដើម្បីចេញសេចក្ដីសម្រេចជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត៕