Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយជួបសម្តេចតេជោ ហ៊ុន សែន, រដ្ឋមន្រ្តីក្រសួងការបរទេសកាណាដា កំពុងជួប រដ្ឋមន្រ្តីការបរទេសកម្ពុជា

02-09-2016 11:42

(ភ្នំពេញ)៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កំពុងជួបពិភាក្សាការងារ ជាមួយ លោក ស្ដេហ្វាន ឌីយ៉ុន រដ្ឋមន្ដ្រីការបរទេសកាណាដា ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ។

កិច្ចពិភាក្សារវាងរដ្ឋមន្រ្តីប្រទេសទាំងពីរ បានធ្វើឡើងនៅទីស្តីការ ក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ការជួបពិភាក្សាការងារនាពេលនេះ ធ្វើឡើងក្រោយពី លោក ស្ដេហ្វាន ឌីយ៉ុន រដ្ឋមន្ដ្រីការបរទេសកាណាដា ត្រូវបានការអនុញ្ញាតឲ្យ ចូលជួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

គួរបញ្ជាក់ថា លោក ស្ដេហ្វាន ឌីយ៉ុន រដ្ឋមន្ដ្រីការបរទេសកាណាដា អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី០១-០២-០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។ អំឡុងទស្សនកិច្ចនេះ លោក ស្ដេហ្វាន ឌីយ៉ុន នឹងចូលបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងមន្រ្តីជាន់ខ្ពស់មួយចំនួននៅកម្ពុជា៕