(ត្បូងឃ្មុំ)៖ ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងការដាក់ចេញវិធានការ ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើរៀបចំធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទជាលទ្ធផលមិនមានមន្ត្រីណាម្នាក់ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ល្អសម្រាប់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀនសូម្បីមន្ត្រីម្នាក់៕