(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រគល់ជ័យលាភី ពានរង្វាន់ជេីងឯកសេវាសង្គម ដល់រដ្ឋបាលខណ្ឌសែនសុខ នៃរាជធានីភ្នំពេញ ដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតប្រជែងផ្តល់សេវាជូនប្រជាពលរដ្ឋនៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។
ពិធីប្រគល់នេះដែរបានធ្វើឡើង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នៅអគារសាលប្រជុំទីស្តីការក្រមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្រ្តីរាជការក្រសួងមហាផ្ទៃជាច្រើនទៀត។
គួរបញ្ជាក់ថា លទ្ធផលនេះបានបង្ហាញពីខិតខំបំរេីសេវាជូនប្រជាពលរេដ្ឋរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដែលឆ្លេីយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផលនិងតម្លាភាពនៅក្នុងដែនសមត្ថកិច្ច។
ជាកិច្ចបញ្ចប់នាឱកាសនោះ អង្គពិធីបានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗជូនអភិសន្តិបណ្ឌិត ស សុខា, បន្ទាប់ពីនោះលោកក៏បានថ្លែងបូកសរុបនូវលទ្ធផលការងារ និងផ្តាំផ្ញើដល់អង្គសន្និបាត ជាពិសេសថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន អង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវបន្តពង្រឹងការអនុវត្ត តួនាទីភារកិច្ច និងការសហការជាមួយបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋ និងប្រទេសជាតិ៕