Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសចិន កំពុងអភិវឌ្ឍន៍យន្តហោះទម្លាក់គ្រាប់បែក ប្រភេទថ្មី ដែលខ្លាំងក្លាជាងមុន

02-09-2016 10:57

(ប៉េកាំង)៖ កងទ័ពអាកាសចិន បានប្រកាសថា ខ្លួនកំពុងតែធ្វើការអភិវឌ្ឍន៍ យន្តហោះចម្បាំងទម្លាក់គ្រាប់បែក ប្រភេទថ្មី long-rang bomber ដើម្បីបង្កើនសមត្ថភាព ការពារជាតិ និង មហិច្ឆិតាដែលខ្លួន ចង់ធ្វើឲ្យយោធា មានភាពទំនើបប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៦។

អគ្គមេបញ្ជាការកងទ័ព អាកាសចិនលោក Ma Xiaotian បាននិយាយនៅក្នុងពិធីបើកសម្ពោធមួយនៅក្នុង មូលដ្ឋានទ័ពអាកាសចិនដូច្នេះថា «ប្រទេសចិនបានត្រៀមខ្លួនជានិច្ច នៅក្នុងការអភិវឌ្ឍ សមត្ថភាព របស់ខ្លួន ដើម្បីធ្វើការវាយប្រហារនៅតាមទីតាំងនានា ដែលស្ថិតនៅឆ្ងាយពីប្រទេសនេះ ហើយការអភិវឌ្ឍនានា នឹងចេះតែបន្តទៅមុខជាដរាប។ នៅពេលនេះយើងកំពុងតែ ធ្វើការអភិវឌ្ឍ យន្តហោះទម្លាក់គ្រាប់បែក ចម្ងាយឆ្ងាយប្រភេទថ្មី long-rang bomber ដែលអ្នកនឹងឃើញវានៅថ្ងៃអនាគត»

គួរបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញប្រទេសចិន បានបង្ហាញសាច់ដុំយ៉ាងធំទាំងផ្នែក យោធា និងបច្ចេកវិទ្យាផលិតសព្វាវុធទំនើបៗ ដោយខ្លួនឯង ក្នុងនោះក៏មានការធ្វើឲ្យ ប្រសើរឡើងនូវ សព្វាវុធដែលមានស្រាប់ផងដែរដូចជា នាវាមុជទឹក, នាវាដឹកយន្តហោះចម្បាំង, និង គ្រាប់មីស៊ីល ដែលអាច គេចពីប្រព័ន្ធចាប់សញ្ញាជាដើម។ ទោះបីជាបែបនេះក្តី សហរដ្ឋអាមេរិក បានហៅទង្វើចិនខាងលើនេះថា ជាការតម្លើងសាច់ដុំហួស ចំពោះមុខជម្លោះជាមួយ ប្រទេសជាច្រើន នៅក្នុងដែនសមុទ្រគ្រប់ទិសរបស់ចិន៕