(កណ្តាល)៖ បុរសម្នាក់បានសម្រេចចិត្ត ចងកសម្លាប់ខ្លួនចោលកូន និងប្រពន្ធដោយសារតែ ភ្លើងប្រចណ្ឌក្រោយដឹងថា ប្រពន្ធបណ្តូលចិត្ត របស់លួចមានប្រុសថ្មី ក្បត់ចិត្តខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចភូមិព្រែកអំពិល
ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ដ្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ុន ប៊ុនធឿន អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ូត ស៊ីណេត អាយុ៣៤ឆ្នាំ មានកូន៣នាក់ ប្រុស២នាក់។ មន្ដ្រីដដែលបន្ដថា បើតាមការបភ្លឺពីសាច់ញាតិជនរងគ្រោះបញ្ជាក់ថា ដោយសារតែជនរងគ្រោះមានការសង្ស័យថា ប្រពន្ធ ផិតក្បត់ខ្លួននោះ ទើបចេះផឹកស្រាស្រវឹងជោគជាំរាល់ថ្ងៃ ហើយកន្លងមកជនរងគ្រោះធ្លាប់លេបថ្នាំ សម្លាប់ខ្លួន២ដង មកហើយតែត្រូវបាន បងប្អូនយកទៅសង្គ្រោះទាន់ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះ បានទៅផឹកស្រាស្រវឹង ហើយក៏មានទំនាស់ពាក្យសំដីជាមួយប្រពន្ធដោយ ប្រចណ្ឌប្រពន្ធថាមានប្រុសថ្មី ព្រមទាំងបោះសម្ដីថា ទុកកូនឲ្យនៅផ្ទះហើយប្រយ័ត្នមិនទាន់ដង្ហើមអញ។
ចំណែកប្រពន្ធជនរងគ្រោះក៏ មិនបានចាប់អារម្មណ៍ទេ បាននាំកូនទាំងបីនាក់ ជិះម៉ូតូចេញពីផ្ទះទៅមើលប្អូនថ្លៃឆ្លងទន្លេនៅមណ្ឌលសុខភាព ព្រែកអំពិលលុះដល់ម៉ោង ២០៖០០នាទីថ្ងៃដដែលត្រឡប់មកផ្ទះវិញ ឃើញប្តីចងកសម្លាប់ខ្លួន ដោយយកខ្សែគោពណ៌ខ្មៅចងក ភ្ជាប់នឹង មែកស្វាយនៅមុខផ្ទះ ទើបបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាង ទៅជួយអន្តរាគមន៍ ជួយប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ នគរបាលជំនាញបានចុះពិនិត្យ ដោយឃើញថាពុំមានស្នាមអ្វីកត់សំគាល់ឡើយ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយការចងក ពិប្រាកដមែន៕