(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះតទៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នឹងចាប់ផ្តើមទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ នៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាយុទ្ធការកាត់ក្ដីជំនួសតុលាការនោះទេ ដូច្នេះគោលការណ៍ នៅក្នុងការដោះស្រាយ គឺការសម្របសម្រួលផ្សះផ្សារវិវាទ និយាយឲ្យសាមញ្ញ ចំណុះទៅលើការសម្រេចរបស់គូភាគីទាំងអស់។ អាជ្ញាធរជាតិនេះ មិនអាចប្រើប្រាស់ឆន្ទានុសិទ្ធិ សម្រេចថា រឿងត្រូវដោះស្រាយយ៉ាងម្ដេចនោះទេ គឺត្រូវប្រើប្រាស់នូវសិល្បៈ ដើម្បីឲ្យភាគីទាំងពីរ អាចត្រូវរូវគ្នាឡើងវិញ។
អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដោះស្រាយវិវាទកាន់តែកៀកប្រជាពលរដ្ឋ និងធានាដល់ភាពសុខដុមរមនា។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធានប្រចាំការ និងមានសមាជិក៧រូប។
សម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់បានព័ត៌មានបន្ថែមអំពីការដោះស្រាយនេះ អាចទំនាក់ទំនងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមមធ្យោបាយខាងក្រោម៖
☎️លេខទូរស័ព្ទ : +855 99 456 156
🌐តេឡេក្រាម : https://t.me/nadrcambodia
🌐ហ្វេសប៊ុក : https://www.facebook.com/nadrcambodia
📍ទីតាំង : https://maps.app.goo.gl/b8EFDqtNviaPYsCo7