(ភ្នំពេញ)៖ សាកលវិទ្យាល័យបញ្ញាជាតិ នឹងប្រារព្ធពិធីប្រគល់សញ្ញបត្រ ដល់សិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុប១៣៦២នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ជាមួយគ្នានេះសាកលវិទ្យាល័យបញ្ញាជាតិ ក៏បានអំពាវនាវដល់និស្សិតរបស់ខ្លួន ដែលនឹងត្រូវអញ្ជើញទៅទទួលសញ្ញាបត្រ ត្រូវប្រញាប់ទាក់ទងទៅការិយាល័យសិក្សា ដើម្បីមកទទួលយកឯកសណ្ឋាន ពាក់ទទួលសញ្ញាបត្រ ចាប់ពីថ្ងៃទី១៥ ខែ​សីហានេះតទៅ៕