(រដ្ឋហ្វ្លរីដា)៖ គ្រាប់រ៉ុកកែត SpaceX របស់ភ្នាក់ងារអវកាសណាសា ដែលបានផ្ទុះឡើងនៅម៉ោង៩យប់មិញ ខណៈពេលត្រៀមបង្ហោះចេញពីកងទ័ពអាកាស Cape Canaveral នៅរដ្ឋហ្វ្លរីដា មិនបណ្តាលឲ្យមានការខូចខាតគ្រាប់រ៉ុកកែតធ្ងន់ធ្ងរនោះទេ។
នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ ២០១៦។
លោក Phil Larson អ្នកនាំពាក្យរបស់ភ្នាក់ងារអវកាសណាសា បានប្រាប់ប្រភពព័ត៌មាន CNN ថា៖ «បើទោះបីជាគ្រាប់រ៉ុកកែត ត្រូវបានឆេះយ៉ាងណាក្តី ក៏ប៉ុន្តែ ឧបករណ៍ និងបច្ចេកវិទ្យាផ្សេងៗដែលមាននៅក្នុងនោះមិនមានការខូចខាតគួរឲ្យកត់សម្គាល់នោះឡើយ»។
សូមជំរាបថា គ្រាប់រ៉ុកកែត SpaceX របស់ភ្នាក់ងារអវកាសណាសា បានផ្ទុះឆេះចេញផ្សែងយ៉ាងអួរអាប់ពេញផ្ទៃមេឃ ខណៈពេលដែលគ្រាប់រ៉ុកកែតនេះ ត្រូវបានត្រៀមបង្ហោះឡើងក្នុងរយៈពេល២ ទៅ៣នាទី ចេញពីស្ថានីយកងទ័ពអាកាស Cape Canaveral នៃរដ្ឋហ្វរីដា សហរដ្ឋអាមេរិក៕