(ភ្នំពេញ)៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ រកឃើញថា នីតិវិធីរបស់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ACU ចំពោះមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប គឺត្រឹមត្រូវ។
លោក ងួន អ៉ឺម ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃ សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ សម្រេចបដិសេធចោលបណ្តឹងរបស់មន្ត្រីអាដហុក៤រូប ដែលប្តឹងសុំមោឃភាពនីតិវិធីរបស់ ACU។
មន្ត្រីអាដហុកទាំង៤រូប គឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុន្នី ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ក្នុងសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ៕