(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅវេលាម៉ោង ៨៖០០ នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ខាងមុខ ដោយមានរបៀបវារៈចំនួន៤២ សំខាន់ៗ។ នេះបើតា​មសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

កិច្ចប្រជុំខាងលើនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា។

របៀបវារៈចំនួន២នោះ រួមមាន៖
*១៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧។
*២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការ ឧបត្ថម្ភធនជលផល។