(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ (ស្រី៦នាក់) រងរបួសធ្ងន់១៤នាក់ និងរងរបួសស្រាល១៨នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្ដធុនធំចំនួន១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក (ស្លាប់១នាក់)ប្រជែង២លើក មិនប្រកាន់ស្ដាំមួយលើក បត់គ្រោះថ្នាក់១លើកនិងស្រវឹង១លើក ក្នុនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ចរាចរណ៍១៣នាក់ (យប់៣នាក់)។
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,៥៦៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,០៦៧គ្រឿង និងពិន័យសរុបចំនួន១,៤៩៧គ្រឿង៕