(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦រសៀលបរបស់ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់មនុស្ស១៦នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៤នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ និងដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ២២១.៧៨ក្រាម និង១៥កញ្ចប់តូច មេតំហ្វេតាមីន (wy) ៣៤៨គ្រាប់។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្រា្កប១ករណីឃាត់ម្នាក់, នគរបាលកណ្ដាល បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលបន្ទាយមានជ័យ បង្រា្កប១ករណី ឃាត់ខ្លួន២នាក់, នគរបាលបាត់ដំបង បង្រា្កប១២ករណីឃាត់ខ្លួន២នាក់, នគរបាលស្វាយរៀង បង្ក្រាប់១ឃាត់ខ្លួន២នាក់, នគរបាលកំពង់ឆ្នាំងបង្រ្កាប១ករណីឃាត់ខ្លួន៣នាក់ និងនគរបាលកំពង់ចាមបង្ក្រាប៣ករណីឃាត់ខ្លួន៥នាក់៕