(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយ សម្តេចព្រះគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នូវសារលិខិតរំលែកទុក្ខចំពោះការយាងចូលទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ។
ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានខ្លឹមសារថា ៖ «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំព្រះករុណា និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា ពិតជាមានក្តីសង្វេគសោកស្តាយ និងស្រណោះអាឡោះអាល័យពន់ពេកណាស់ ព្រោះថាការយាងចូលទិវង្គតរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់ដ៏ធំធេងនូវមហាវីរសង្ឃកំពូល នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពលធើ្វពលិកម្មគ្រប់បែបយ៉ាងជូន ជាតិ សាសនា ព្រះមហាក្សត្រ និងជាការបាត់បង់នូវធនធានដ៏កម្របំផុតរបស់ព្រះពុទ្ធសាសនាមួយព្រះអង្គ ដែលពោរពេញទៅដោយគុណូបការៈ បញ្ញាញាណ វប្បធម៌ អក្សរសាស្ត្រ និងសង្គមជាតិ ជាពិសេស ស្នាព្រះហស្តជាច្រើន ក្នុងការលើកកម្ពស់ការរស់ឡើងវិញក្នុងវិស័យព្រះពុទ្ធសាសនា បានបង្កើតនូវគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងកសាងសមិទ្ធផលនានាទុកសម្រាប់បច្ឆាជន ទាំងក្នុងពុទ្ធចក្រ និងអាណាចក្រ ដើម្បីប្រើប្រាស់ជាធនធានក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ រហូតតទៅអនាគត។
ខ្ញុំព្រះករុណា និងសហការីទាំងអស់ សូមវន្ទាឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតរំលែកទុក្ខ៖