(ភ្នំពេញ)៖ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៦០បេ (ក្រុងក្រចេះ- កំពង់ថ្ម - កំពង់ធំ) ក្រោមក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ដើម្បីពិភាក្សាលើការងាររៀបចំផែនការមេសម្រាប់អនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ៦០បេ និងពិភាក្សាលើការផ្លាស់ប្ដូរ Alignment ដើម្បីធ្វើការសិក្សា និងពិនិត្យលទ្ធភាពលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមផ្សេងៗទៀត ដើម្បីជំរុញឱ្យគម្រោងសាងសង់ខាងលើនេះអាចអនុវត្តទទួលបានលទ្ធផលល្អ៕