(ម៉ាឡេស៊ី)៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Dato' Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ធនាគារ Maybank បានចាប់ផ្ដើមសកម្មភាពធុរកិច្ចនៅកម្ពុជាពីខែធ្នូ ឆ្នាំ១៩៩៣ ជាមួយការបើកសាខាដំបូងរបស់ខ្លួននៅរាជធានីភ្នំពេញ។ Maybank បានពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួន ដោយរួមបញ្ចូលអាជីវកម្មក្នុងស្រុក ផ្តល់នូវសេវាកម្មធនាគារសម្បូរបែប សម្រាប់ទីផ្សារដ៏ធំទូលាយ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងវិស័យពាណិជ្ជកម្ម និងសាជីវកម្ម។
បច្ចុប្បន្ន ធនាគារ Maybank មានសាខារបស់ខ្លួនរហូតដល់ ២១សាខា។ ក្នុងនោះ ១៣សាខា ស្ថិតនៅក្នុងរាជធានីភ្នំពេញ៕