(រដ្ឋហ្វ្លរីដា)៖ គ្រាប់រ៉ុកកែត SpaceX របស់ភ្នាក់ងារអវកាសណាសា បានផ្ទុះឆេះចេញផ្សែងយ៉ាងអួរអាប់ពេញផ្ទៃមេឃ នៅពេលបង្ហោះ សាកល្បងមុននេះបន្តិច ចេញពីស្ថានីយកងទ័ពអាកាស Cape Canaveral នៃរដ្ឋហ្វរីដា សហរដ្ឋអាមេរិក ។
នេះបើយោងតាម ទីភ្នាក់ងារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី ០១ ខែកញ្ញា ឆ្នាំ ២០១៦។
ក្រុមអ្នកវិទ្យាសាស្រ្ត បានធ្វើសេចក្តីរាយការណ៍ថា ខណៈពេលដែលគ្រាប់រ៉ុកកែតបានហោះឡើងក្នុងរយៈពេលប៉ុន្មាននាទី វាក៏បានផ្ទុះចេញផ្សែងខ្មៅពាសពេញពពក។ ក៏ប៉ុន្តែ មូលហេតុលម្អិតយ៉ាងណានោះ ក្រុមអ្នកវិទ្យាសាស្រ្តពុំទាន់បានដឹងច្បាស់នៅឡើយទេ។
គួរបញ្ជាក់ដែរថា គ្រាប់រ៉ុកកែតនេះត្រូវបានធ្វើតេសសាកល្បង សម្រាប់បង្ហោះផ្កាយរណប នៃប្រទេសអ៊ីស្រាអ៊ែលនាចុងសប្តាហ៍នេះ៕