(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានចេញសេចក្តីអំពាវនាវ ជូនចំពោះយុវជនកម្ពុជា សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះតទៅ។
ក្នុងសេចក្តីអំពាវនាវបានបញ្ជាក់ឲ្យដឹងថា «ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សូមឲ្យសមាជិក សមាជិកា ស.ស.យ.ក យុវជនកម្ពុជាទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ពោលគឺអាយុ១៨ឆ្នាំឡើងទៅ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ»៕
សូមអានសេចក្តីអំពាវនាវរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖