(ម៉ាឡេស៊ី)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់។
ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ តាមរយៈអនុស្សារណៈនេះ នឹងជំរុញឱ្យការទូទាត់សាច់ប្រាក់រវាងធនាគារកម្ពុជា និងម៉ាឡេស៊ី កាន់តែមានភាពងាយស្រួល៕