(ភ្នំពេញ)៖ វេទិកាសាធារណៈស្តីពី «មុខរបរ និងអាជីព» នឹងរៀបចំកម្មវិធីក្រោមប្រធានបទ ដំណោះស្រាយការគ្រប់គ្រង ធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤ ក្រោមការចូលរួមពីលោកស្រីឧកញ៉ា កែវ មុំ ប្រធានសភាមុរបរ និងមីក្រូសហគ្រាសកម្ពុជា។
ក្នុងនោះក៏មានការចូលរួមពីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន, លោក លី ហាវ ស្ថាបនិកសាលាអាយឌាលី អន្តរជាតិ និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ចាន់ ភារី នាយិកា ក្រុមហ៊ុន Kino Cambodia និង Revlon នៅកម្ពុជា។
ទិសដៅនៃកម្មវិធី៖
១៖ យល់ដឹងអំពីបញ្ហា និងដំណោះស្រាយការងារ គ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងអាជីវកម្មរបស់ខ្លួន។
២៖ ពង្រឹងការងារគ្រប់គ្រងធនធានមនុស្ស និងជំនាញហិរញ្ញវត្ថុ ឱ្យមានស្តង់ដារ និងគណនេយ្យភាព។
៣៖ ផ្តល់គន្លឹះនិងបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងធនធានមនុស្សនិងហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនឈានជើងចូលក្នុងអាជីវកម្មដែលរឹងម៉ាំ និងមានប្រព័ន្ធការងារច្បាស់លាស់។
វេទិកាសាធារណៈ ស្តីពី «មុខរបរ និងអាជីព» នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃ៩ ខែមីនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង១៖០០រសៀល ដល់ម៉ោង៥៖០០ល្ងាច ក្នុងនោះការចូលរួមចំណាយវិភាគទានត្រឹមតែ៥ដុល្លារប៉ុណ្ណោះ។ ដើម្បីចុះឈ្មោះសូមចុះក្នុងតំណរភ្ជាប់នេះ៖ https://forms.gle/i9UPoRrUiT3Kp4Ub8