Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការខណ្ឌ៧មករា អំពាវនាវឲ្យពលរដ្ឋក្នុងមូលដ្ឋាន ទៅធ្វើអត្តសញ្ញាណប័ណ្ណពេលយប់ ប្រសិនបើពេលថ្ងៃរវល់ការងារ

01-09-2016 16:39

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក នេត ស៊ីថន អធិការនគរបាលខណ្ឌ៧មករា បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានទាំងអស់ ឲ្យមកបំពេញបែបបទ ធ្វើអត្តសញ្ញាណប័ណ្ឌ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ រាងរាល់យប់ ប្រសិនបើបងប្អូន ជាប់រវល់ជាមួយការងាររកស៊ី នៅពេលថ្ងៃ ហើយការធ្វើការនៅពេលយប់នេះ គឺចាប់ផ្ដើមពីម៉ោង៦ ដល់ម៉ោង១០យប់។

សូមបញ្ជាក់ថា នៅយប់មិញលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីនគរបាលសហការជាមួយលោកស្រីចៅសង្កាត់ នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ ទាំង០៨បានធ្វើសេវាសធារណៈមួយនេះជូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ បានចុះធ្វើអត្តសញ្ញាណប័ណ្ណជាតិខ្មែរ ផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងយប់ ក្នុងមូលដ្ឋានខណ្ឌ៧មករា បានសរុបរួមមាន បំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាន៣១នាក់ បំពេញឯកសារផ្តល់សៀវភៅគ្រួសារបាន៣សហព័ន្ធ កែតម្រូវ១សហព័ន្ធ និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋដល់លំដ្ឋានបាន១៨នាក់៕