(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងដល់ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទូទាំងប្រទេសឲ្យដឹងថា រាល់ការដឹកជញ្ជូនជនរងគ្រោះថ្នាក់ចរាចរ ដោយរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋ «មិនត្រូវយកថ្លៃសេវាឡើយ»។
លោករដ្ឋមន្រ្តីបានបញ្ជាក់នៅក្នុងលិខិតយ៉ាងដូច្នេះថា៖ «ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល សេវារថយន្តគិលានសង្គ្រោះរបស់មន្ទីរពេទ្យរដ្ឋ ដែលដឹកជនរងគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវនានា ក្នុងព្រះរាជាណាចក្រម្ពុជា មិនត្រូវឲ្យជនរងគ្រោះបង់ថ្លៃសេវាឡើយ ដោយរដ្ឋជាអ្នកបង់ថ្លៃជួស»។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល៖