Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ​ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងវៀងច័ន្ទ នាសប្ដាហ៍ក្រោយនេះ

01-09-2016 16:19

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៦ ខែកញ្ញា សប្ដាហ៍ក្រោយនេះ។

នេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្ដិច ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ បញ្ជាក់បន្ថែមថា ការចូលរួមកិច្ចប្រជុំរបស់សម្ដេចតេជោ ធ្វើឡើងដើម្បីតបតាមការអញ្ជើញពីលោក ថងលូន ស៊ីលូត នាយរដ្ឋមន្ដ្រីឡាវ។

ក្រសួងការបរទេស បានឲ្យដឹងទៀតថា គណៈប្រតិភូអមដំណើររួមមានទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ លោក ប៉ាន់ សូរស័ក្ដ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀតផងដែរ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន​ សែន ក៏នឹងជួបពិភាក្សាទ្វេភាគីផងដែរ ជាមួយប្រធានាធិបតី នាយករដ្ឋមន្ដ្រី និងប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនទៀត៕