(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នារសៀលម៉ោង៣៖១០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៦នេះ បាននឹងកំពុង ចូលរួមបើកសម្ភោធ ជើងហោះហើរត្រង់ ពីប្រទេសជប៉ុន របស់ក្រុមហ៊ុន អាកាសចរណ៍ជប៉ុន All Nippon Airways (ANA) មកកម្ពុជា បន្ទាប់ពីជើងយន្តហោះដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ ANA បានចុះចតដោយសុវត្ថិភាព នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ដែលប្រតិបត្តិការហោះហើរត្រង់ ពីទីក្រុងតូក្យូ ប្រទេសជប៉ុន មករាជធានីភ្នំពេញ ដែលនឹងរួមចំណែកស្រូបយក កំណើនភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិន ចូលមកកម្ពុជាបន្ថែមកាន់តែច្រើន។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅ លោករដ្ឋមន្រ្តី ថោង ខុន បានឱ្យដឹងថា ការតភ្ជាប់នេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើរ ជូនភ្ញៀវទេសចរ ដែលជាកត្តាគន្លឹះសម្រាប់ជំរុញ កំណើនទេសចរណ៍ ពិសេសដើម្បីស្របយក ចំនួនភ្ញៀវទេសចរជប៉ុន ឱ្យបាន៣០ម៉ឺននាក់ នៅឆ្នាំ២០២០ និងវិនិយោគិនផ្សេងទៀត៕