(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង បានបញ្ជូនជនសង្ស័យម្នាក់ និងថ្នាំញៀនមួយចំនួនធំ ទៅតុលាការនៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីបានឃាត់ខ្លួននៅម្សិលមិញនេះ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈ រង្វង់មូលលោកតាដំបងគ្រញូង ស្ថិតក្នុងភូមិរំចេក៤សង្កាត់រតនៈ ក្រុងបាត់ដំបង។

លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងថា មានករណីជួញដូរថ្នាំញៀន កម្លាំងជំនាញការិយាល័យបានចុះស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ស្វាយ ពៅវេហា ហៅសីហា អាយុ២៥ឆ្នាំ រស់នៅភូមិស្តុក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ព្រមទាំងដកហូតបានថ្នាំញៀនម៉ាទឹកកក២ថង់ធំ និងសម្ភារៈមួយចំនួនទៀត។

ក្រោយពីឃាត់ខ្លួនកម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង និងបញ្ចូនទៅតុលាការនៅរសៀលនេះ ដើម្បីចាត់ការតាមច្បាប់៕