(តាកែវ)៖ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តតាកែវ បានដំណើរការទៅដោយរលូន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤នេះនៅទីតាំងសាលាគរុកោសល្យភូមិភាគ មានការរិយាល័យបោះឆ្នោតចំនួន២ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់រកាលក្នុង ក្រុងដូនកែវ។

សូមបញ្ជាក់ថា ខេត្តតាកែវ ដែលស្ថិតក្នុងមណ្ឌលភូមិភាគ៥ មានអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៧៣៦នាក់ និងអ្នកតំណាងរាស្ត្រចំនួន ៨នាក់សរុបទាំងអស់នៃអង្គបោះឆ្នោតមានចំនួន ៧៤៤នាក់។

បើយោងតាមលោកស្រី ហែម បញ្ញា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តតាកែវ បានឲ្យដឹងថា សម្រាប់ខេត្តតាកែវ មានអង្គបោះឆ្នោតជាតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៧៤៤នាក់ មានគណបក្សនយោបាយចំនួន៤ បានចូលរួមបោះឆ្នោត ដោយទី១ គណបក្សប្រជាជនកម្ពុជា ទី២ គណបក្សហ៊្វុនស៊ិនប៉ិច ទី៣ គណបក្សកម្លាំងជាតិ និងទី៤ គណបក្សឆន្ទៈខ្មែរ ព្រមទាំងមានអ្នកអង្កេតការណ៍មកពីអង្គការសង្គមស៊ីវិលចំនួន៤ មានចំនួន ១៥នាក់ផងដែរ៕