(ភ្នំពេញ)៖ សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិកានៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានយាងប្រោះព្រំលើស្លាកប៉ាណូ ដើម្បីចូលរួមផ្សព្វផ្សាយនូវព្រះពុទ្ធសាសនា។

សូមជម្រាបថា នៅថ្ងៃសីលពេញបូណ៌មី គឺជាថ្ងៃ «បុណ្យមាឃបូជា»នេះ លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុក បានដឹកនាំគណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា និងលោក ភាឡាយ សុភត្ត័, លោក ព្រឿង រតនា រួមទាំងក្រុមកាងារមានសទ្ធាជ្រះថ្លា បានថ្វាយជាស្លាកប៉ាណូ ដើម្បីចូលរួមផ្សព្វផ្សាយនូវ ពុទ្ធឱវាទព្រះពុទ្ធសាសនា ក្នុងបរិវេនពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា៕