(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារក្រសួងទូរគមនាគមន៍ បានប្រកាសថា ជនអនាមិកដែលបានលួចបង្កើតគណនី Telegram ក្លែងក្លាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានលុបចោលដោយជោគជ័យហើយ។

សូមជម្រាបថា Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានតែមួយគត់ និងមាន Blue Verification និងមាន Subscriber 386 601 និងមានក្នុងតំណភ្ជាប់នេះ https://t.me/Dr_Hunmanetofcambodia»៕