អភិបាលខណ្ឌដង្កោ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា
01-09-2016 14:11
(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានទីលំនៅក្នុងខណ្ឌដង្កោ ដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះ បោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីមានសិទ្ធិទៅបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងលោកស្រី បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នាថ្ងៃដំបូង នៃយុទ្ធនាការចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ នៅសាលាសង្កាត់ដង្កោ ខណ្ឌដង្កោ៕