Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឬស្សីកែវ ដឹកនាំមន្ដ្រីចុះត្រួតពិនិត្យការិយាល័យ ចុះឈ្មោះបោះឆ្នោត ជាលទ្ធផលមានភាពល្អប្រសើរ ទូទាំងខណ្ឌ

01-09-2016 14:05

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ រួមជាមួយមាន លោក ស៊ូ សោគន្ធ អភិបាលរង បានដឹកនាំមន្ដ្រីក្រោមឱវាទ ចុះពិនិត្យមណ្ឌលចុះឈ្មោះបោះឆ្នោត ទាំងអស់ទូទាំងខណ្ឌឬស្សីកែវ ដោយទទួលបានលទ្ធផលល្អ គួរជាទីពេញចិត្ត ហើយសម្រាប់ស្ថានការណ៍ទូទៅវិញ​ មានលក្ខណៈប្រសើរទូទាំងខណ្ឌតែម្តង។

លោកអភិបាលខណ្ឌ បានឲ្យដឹងថា នៅថ្ងៃដំបូងនៃការចុះឈ្មោះបោះឆ្នោតនេះ មានសកម្មភាពល្អ ហើយមានប្រជាពលរដ្ឋទៅចុះឈ្មោះ យ៉ាងច្រើនកុះករ។ លោក បញ្ជាក់ថា ខណ្ឌឫស្សីកែវ មានសង្កាត់ចំនួន៧ និងមានការិយាល័យ ចុះឈ្មោះបោះឆ្នោតទាំងអស់១៨៧ការិយាល័យ។

លោកបន្ថែមថា «ក្នុងសកម្មភាពចុះឈ្មោះនេះ ដែរយើងសង្កេតឃើញ ថាមានសមាជិកក្រុមប្រឹក្សា ដែលមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលរួមអង្កេតការណ៍ផងដែរ»