(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ហាញតម្លៃប្រេងឥន្ធនៈថ្មី ដែលត្រូវលក់នៅតាមស្ថានីយនានា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែកញ្ញា។
យោងតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០១ ខែកញ្ញា បានបញ្ជាក់ថា តម្លៃសាំងធម្មតាមានតម្លៃ ៣,៣៥០រៀលក្នុង ១លីត្រ សាំងស៊ុបពែរ ៣,៤៥០រៀលក្នុង១លីត្រ និងសាំងម៉ាស៊ូតថ្លៃ ៣,១០០រៀលក្នុង១លីត្រ ដែលតម្លៃនេះ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦៕