(ភ្នំពេញ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានបញ្ជាក់ថា ពាក់ព័ន្ធករណីវិវាទដីធ្លីដ៏រុំារ៉ៃ របស់ប្រជាពលរដ្ឋ៤គ្រួសារ ជាមួយនឹងប្រជាពលរដ្ឋ ៧០គ្រួសារផ្សេងទៀត នៅសហគមន៍ស្វាយចេក ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយបញ្ចប់ និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនរួចរាល់ហើយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំង៤គ្រួសារ បានថ្លែងអំណរគុណ ដល់ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕