Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: ស្រ្តីម៉ាឡេស៊ី ដែលឆ្លងវីរុស Zika នោះ គឺបន្ទាប់ពីបានទៅសួរសុខទុក្ខ កូនស្រីនៅសិង្ហបុរី

01-09-2016 12:32

(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីបានអះអាងថា ស្រ្តីម្នាក់ដែលបានធ្វើដំណើរ ទៅកាន់ប្រទេសសិង្ហបុរី ត្រូវបានគេរកឃើញ មានផ្ទុកវីរុស Zika។ នេះបើយោងតាម ការចេញផ្សាយរបស់ ភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦។

លោកបណ្ឌិត Subramaniam រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ាឡេស៊ីបានថ្លែងថា វីរុសដែលកំពុងធ្វើឲ្យអាជ្ញាធរ សុខាភិបាលម៉ាឡេស៊ី មានការព្រួយបារម្ភខ្លាំងនេះ ត្រូវបានរកឃើញនៅក្នុងខ្លួនស្រ្តីវ័យ ៥៨ឆ្នាំ រស់នៅរដ្ឋ ស៊ីឡានហ្គ័រ បន្ទាប់មកជនរងគ្រោះត្រូវបាន បញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ លោករដ្ឋមន្រ្តីបានបន្តទៀតថា សម្រាប់ក្រុមគ្រួសារ និងប្តីរបស់ជនគ្រោះវិញ មិនទាន់មានការបង្ហាញ អការៈរោគ នៃ ការឆ្លងវីរុសនេះ នៅឡើយទេ ត្បិតប្តីរបស់ជនរងគ្រោះក៏បានធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បី សួរសុខទុក្ខ កូនស្រីឌដូចគ្នា។  

យោងតាមពត៌មាន ពីក្រសួងសុខាភិបាលម៉ាឡេស៊ី ស្រ្តីរងគ្រោះត្រូវបានគេសង្ស័យថា គាត់បានឆ្លងវីរុសនេះ នៅពេលទៅលេងកូនស្រី នៅឯប្រទេសសិង្ហបុរី អំឡុងពេល ០២ថ្ងៃនាពាក់កណ្តាល ខែសីហាកន្លងទៅ។ ស្រ្តីរងគ្រោះបានបង្ហាញពី អាការៈជំងឺនៅសប្តាហ៍បន្ទាប់ ហើយត្រូវបានគេធ្វើតេស្តរកឃើញថា បានឆ្លងវីរុស Zika យ៉ាងពិតប្រាកដ។

ក្រសួងសុខាភិបាលមាឡេស៊ី បានចាប់ផ្តើមប្រតិបត្តិការ «ទប់ស្កាត់ភ្នាក់ងារចម្លង» ក្នុងគោលបំណងសម្លាប់ សត្វមូស នៅលំនៅឋាន និងតាមទីកន្លែងផ្សេងៗទៀតដែល ជនរងគ្រោះធ្លាប់ទៅ។ ប្រតិបត្តិការនេះផងដែរ រួមមានការបាញ់ថ្នាំកម្ចាត់ ជំរកប្រភេទសត្វមូស Ades ដែលត្រូវបានរកឃើញថាមានភ្នាក់ងារចម្លងវីរុស Zika នៅប្រទេសតាមបណ្តាប្រទេសនានា ដែលបានឆ្លងវីរុសមួយនេះ៕