Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Update: អគ្គិភ័យដែលឆេះកាហ្គាសសាំងសូគីមិច នៅមុខផ្សារកំពង់ស្ពឺ បានថមថយពី៧០ ទៅ៨០ភាគរយហើយ

01-09-2016 12:08

(កំពង់ស្ពឺ)៖ អគ្គិភ័យដែលកំពុងឆេះកាហ្គាសសាំង សូគីមិច ដ៏ធំនៅមុខផ្សារកំពង់ស្ពឺ ក្រុមច្បារមន គិតត្រឹមម៉ោង១២ ថ្ងៃត្រង់ទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានថមថយពី៧០ ទៅ៨០ភាគរយ ហើយក្រោយពីកម្លាំងសមត្ថកិច្ចទាំងនគរបាល អាវុធហត្ថ និងយោធាបានជួយ អន្តរាគមន៍ដោយប្រើរថយន្តពន្លត់អគ្គិភ័យ ជាង១០គ្រឿង។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងបាញ់ពន្លត់បន្ត ដោយឆេះងំនៅខាងក្នុងតែផ្សែងបាន ធូរស្រាលហើយ។ មូលហេតុនោះត្រូវបានសមត្ថកិច្ច បញ្ជាក់ជាជំហ៊ានបឋមថា អាចបណ្តាលមកពីជាងផ្សាដែក នៅក្នុងស្ថានីយ៍ប្រេង មួយនេះ។

បើតាមភ្នាក់ងារដែលកំពុងនៅកន្លែងកើតហេតុនោះ បានបញ្ជាក់ថា អគ្គិភ័យបានឆេះស្ថានីយ៍ប្រេងឆេះម៉ាតរបស់ស្ថានីយ៍ប្រេង និងរាលដាលទៅកាន់ផ្ទះប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះអង្គភាព៧១១ ក៏បានបញ្ជូនរថយន្តជាច្រើនគ្រឿង ទៅជួយបាញ់ពន្លត់ផងដែរ តែទំហំនៃការខូចខាតនៅមិនទាន់បញ្ជាក់ទេ ហើយអ្នករងគ្រោះមិនទាន់មានព័ត៌មាននោះទេ៕