(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅខាងក្រោយមន្ទីរពេទ្យកុមារជាតិ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកបានរលត់ ទៅវិញហើយ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ នៅជិតខាងជួយពន្លត់ទាន់។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុគឺបណ្តាលមកពីឆ្លងភ្លើង នៅពេលម្ចាស់ផ្ទះសាកថ្មទូរស័ព្ទ ហើយដាក់លើពូក។ គ្រោះអគ្គិភ័យមួយ ចំអិតកំពិសនេះ បានបណ្តាលឲ្យខូចខាតពូកដេក និងទ្រព្យសម្បត្តិមួយចំនួនតូច។
រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានទៅជួយអន្តរាគន៍ដែរ ប៉ុន្តែមិនបានបាញ់នោះទេ៕