(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅការិយាល័យសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅម៉ោង៧៖០០ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ជាថ្ងៃដំបូងនៃការចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ។
នៅក្នងឱកាសនោះ លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវដល់មន្ត្រី និងប្រជាពលរដ្ឋនៅក្នុងខណ្ឌច្បារអំពៅទាំងអស់ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅតាមសាលាសង្កាត់ នៃការិយាល័យចុះឈ្មោះ ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦តទៅ។
នាឱកាសនោះគេក៏សង្កេតឃើញវត្តមាន លោក អ៊ាង សុីផាន អភិបាលខណ្ឌ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតផងដែរ នៅការិយាល័យច្បារអំពៅទី១។
សម្រាប់អ្នកច្បារអំពៅ លោក អ៊ាង សុីផាន ក៏បានអំពាវនាវដល់មន្ត្រី និងប្រជាពលរដ្ឋនៅក្នុងខណ្ឌច្បារអំពៅទាំងអស់ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅតាមសាលាសង្កាត់ នៃការិយាល័យចុះឈ្មោះ ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦តទៅ៕